-
អាកាសយានដ្ឋានរបស់យើងស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រពីចំណុចកណ្តាលទីក្រុងសៀមរាប និង ៦គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត។ ជាមធ្យម អ្នកដំណើរត្រូវប្រើពេលប្រហែល ២០នាទីដើម្បីធ្វើដំណើរទៅដល់កណ្តាលទីក្រុង ឬដល់ប្រាសាទអង្គរវត្ត អាស្រ័យទៅតាមជម្រើសមធ្យោបាយធ្វើដំណើររបស់លោកអ្នក នឹងសភាពកកស្ទះចរាចរណ៍។
ខាងក្រោមនេះជាប្រភេទមធ្យោបាយដឹកជញ្ជូនពេញនិយមសម្រាប់ធ្វើដំណើរទៅទីក្រុង។
រ៉ឺម៉ក
ម៉កគឺជាប្រភេទយានជំនិះដែលប្រើម៉ូតូអូសរ៉ឺម៉កផ្ទុកមនុស្សពីខាងក្រោយ។ វាជាប្រភេទយានដឹកអ្នកដំណើរពេញនិយមទូទាំងប្រទេស ហើយក៏ងាយស្រួលគួរសមដែរក្នុងការហៅមកជិះ។ លោកអ្នកអាចហៅរ៉ឺម៉កតាមផ្លូវជិះក៏បានដែរ ប៉ុន្តែយើងខ្ញុំសូមផ្តល់អនុសាសន៍ឱ្យលោកអ្នកប្រើរ៉ឺម៉កនៅអាកាសយានដ្ឋានវិញ ដោយសារថា ថ្លៃដឹកត្រូវបានកំណត់ទុករួចហើយ លោកអ្នកមិនចាំបាច់តថ្លៃទៀតទេ។
រ៉ឺម៉កអាកាសយានដ្ឋានជាសមាជិកសមាគមដឹកជញ្ជូនភ្ញៀវទេសចរ។
សម្រាប់ព័ត៌មានបន្ថែមអំពីមធ្យោបាយដឹកជញ្ជូនក្នុងក្រុង សូមចូលមើលវេបសាយ៖
Tourist Transportation Association (TTA)
នៅស្ថានីយអ្នកដំណើរមកដល់ មានបញ្ជរព័ត៌មានអំពីការដឹកជញ្ជូនដែលលោកអ្នកអាចសាកសួរបាន។ នៅទីនោះ លោកអ្នកអាចទិញសំបុត្រជិះរ៉ឺម៉កក្នុងអត្រាតម្លៃទៅតាមគោលដៅដែលអ្នកត្រូវទៅ។
Taxi
វាជាមធ្យោបាយដឹកជញ្ជូនមានសុវត្ថិភាពបំផុតនៅក្រុងសៀមរាប។ លោកអ្នកនឹងឃើញតាក់ស៊ីអាកាសយានដ្ឋានតម្រង់ជួររង់ចាំនៅមុខស្ថានីយអ្នកដំណើរមកដល់។ តាក់ស៊ីអាកាសយានដ្ឋានជាសមាជិកសមាគមដឹកជញ្ជូនភ្ញៀវទេសចរ ដែលត្រូវបានបង្កើតឡើងដើម្បីធានាឱ្យមានតម្លៃស្តង់ដា និងមានគុណភាព។
សម្រាប់ព័ត៌មានបន្ថែមអំពីមធ្យោបាយដឹកជញ្ជូនក្នុងក្រុង សូមចូលមើលវេបសាយ៖
Tourist Transportation Association (TTA)
នៅស្ថានីយអ្នកដំណើរមកដល់ មានបញ្ជរព័ត៌មានអំពីការដឹកជញ្ជូនដែលលោកអ្នកអាចសាកសួរបាន។ នៅទីនោះ លោកអ្នកអាចទិញសំបុត្រជិះតាក់ស៊ីក្នុងអត្រាតម្លៃទៅតាមគោលដៅដែលលោកអ្នកត្រូវទៅ។