-
សេវាបាត់អីវ៉ាន់និងរកឃើញវិញ
ក្នុងករណីបាត់ ឬខូចខាតអីវ៉ាន់ សូមទាក់ទងផ្នែកសេវាបាត់អីវ៉ាន់និងរកឃើញវិញ នៅក្នុងសាលទទួលអីវ៉ាន់ទម្លាក់ពីយន្តហោះ។
នៅថ្ងៃបន្ទាប់ពីការមកដល់ បើលោកអ្នកត្រូវទាក់ទងផ្នែកសេវាបាត់អីវ៉ាន់និងរកឃើញវិញ សូមប្រើលេខនៅខាងក្រោម ឬទៅបញ្ជរព័ត៌មានអាកាសយានដ្ឋានរបស់យើងនៅក្នុងស្ថានីយអ្នកដំណើរមកដល់។ ដើម្បីទាក់ទងផ្នែកសេវាបាត់អីវ៉ាន់និងរកឃើញវិញ៖
repllxh@cambodia-airports.aero - +855 (0)61 222 017 (hotline) - +855 (0)63 962 400 (general), extension 6227 (Lost & Found). -
Wi-Fi
អាកាសយានដ្ឋានរបស់យើងសូមផ្តល់ជូនសេវា Wi-Fi ប្រើគ្មានកំណត់ដោយឥតគិតថ្លៃនៅក្នុងស្ថានីយអ្នកដំណើរមកដល់ និងស្ថានីយចេញដំណើរ។ ដើម្បីភ្ជាប់ សូម៖
១. បើក Wi-Fi ក្នុងទូរស័ព្ទ កុំព្យូទ័រ ឬអាយផែត របស់លោកអ្នក
២. ជ្រើសយកបណ្តាញ "VINCI Airports wifi" ហើយបើក Internet browser របស់លោកអ្នក
៣. បញ្ចូលអាសយដ្ឋានអ៊ីមែល និងឈ្មោះប្រទេសរបស់លោកអ្នក
បន្ទាប់ពីយល់ព្រមតាមខ្លឹមសារនិងលក្ខខណ្ឌរួចហើយ លោកអ្នកនឹងភ្ជាប់អ៊ិនធឺណិតបានដើម្បីបើកអ៊ីមែល ឬចូលទៅវេបសាយដែលលោកអ្នកត្រូវការតាមចិត្ត។ -
សេវាប្តូររូបិយវត្ថុ
@ ការទាមទារឥវ៉ាន់មកដល់
@ ការមកដល់ក្នុងប្រទេសបញ្ជរប្តូរប្រាក់របស់យើងទទួលយករូបិយវត្ថុគ្រប់ប្រភេទ។ បើចង់ដឹងអំពីអត្រាប្តូរប្រាក់ សូមចូលមើលវេបសាយរបស់ក្រសួងទេសចរណ៍ គារជាតិនៃកម្ពុជា.
-
ATM
@ ស្ថានីយ៍មកដល់អន្តរជាតិ (តំបន់ទិដ្ឋាការ)
-
កញ្ចប់អីវ៉ាន់ធំពេកពេលមកដល់
កញ្ចប់អីវ៉ាន់ធំពេក (មានរទេះរុញកូនក្មេង ឧបករណ៍វាយកូនគោល) នឹងត្រូវបានបញ្ជូនចេញតាមក្រវាត់បញ្ជូនមួយដោយឡែក។ សូមធ្វើតាមការចង្អុលបង្ហាញរបស់សញ្ញាសម្រាប់អីវ៉ាន់ប្រភេទនេះ។
-
សេវាទូរស័ព្ទចល័ត/ស៊ីមកាតមានទឹកលុយស្រាប់
@ Arrival public concourse
-
សេវាចាំទទួល និងបដិសណ្ឋារកិច្ច
ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Plaza Premium Lounge សេវានេះគឺដើម្បីផ្តល់បទពិសោធន៍ពិសេសរបស់អាកាសយានដ្ឋានជូនអ្នកដំណើរទាំងអស់។ ក្រុមទទួលស្វាគមន៍ដ៏ពោរពេញដោយមេត្រីភាពរង់ចាំបម្រើសេវាជានិច្ចដើម្បីធានាយ៉ាងណាឱ្យការធ្វើដំណើររបស់លោកអ្នកគ្មានភាពហត់នឿយ និងប្រព្រឹត្តទៅបានយ៉ាងរលូននៅអាកាសយានដ្ឋាន មិនថាពេលចេញដំណើរ ពេលមកដល់ ឬពេលឆ្លងកាត់នោះទេ។ សូមទុកឱ្យយើងខ្ញុំជួយលោកអ្នកពេលសម្រាកនៅក្នុងបន្ទប់រង់ចាំ ការរត់ការយកអីវ៉ាន់ចេញ និងកម្មវិធីទស្សនាផ្សេងៗទៀត។ សម្រាប់អ្នកដំណើរមកដល់ មន្ត្រីសេវាកម្មគយនឹងចាំទទួលភ្ញៀវនៅមាត់ទ្វារ ដោយមានលើកស្លាកសញ្ញាសរសេរឈ្មោះពីលើផង។ ពេលបានជួបហើយ មន្ត្រីនោះនឹងអមដំណើរភ្ញៀវទៅឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍ យកអីវ៉ាន់ចេញ និងធ្វើការត្រួតពិនិត្យគយ មុននឹងជូនដំណើរភ្ញៀវទៅជួបភាគីចាំទទួល ឬទៅកាន់រថយន្តលីម៉ូហ្ស៊ីន ឬតាក់ស៊ីដែលកំពុងរង់ចាំ។ សម្រាប់ភ្ញៀវចេញដំណើរ មន្ត្រីសេវាកម្មគយរបស់យើងនឹងទៅជួបភ្ញៀវនៅក្នុងស្ថានីយចេញដំណើរ ដោយកាន់ស្លាកមានឈ្មោះសរសេរពីលើផង។ ពេលបានជួបគ្នាហើយ ភ្នាក់ងាររបស់យើងនឹងជូនភ្ញៀវទៅចុះឈ្មោះនៅបញ្ជរក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់មក ទៅធ្វើការត្រួតពិនិត្យអន្តោប្រវេសន៍ រួចហើយ យើងនឹងជូនដំណើរភ្ញៀវទៅកាន់ច្រកទ្វារឡើងជិះរយន្តហោះ ឬទៅបន្ទប់ Plaza Premium Lounge ដើម្បីរង់ចាំដល់ម៉ោងឡើងយន្តហោះ។
សេវាកម្ម តម្លៃសេវា (ដុល្លារអាមេរិក) ១ ទៅ ៤នាក់ តម្លៃ៤០ដុល្លារក្នុងមួយសេវា ក្នុង១នាក់ ៥ ទៅ១០នាក់ តម្លៃ៣១ដុល្លារក្នុងមួយសេវា ក្នុង១នាក់ អត្រាតម្លៃទាំងអស់មានបញ្ចូលអត្រាពន្ធជាធរមានក្នុងស្រុករួចជាស្រេច។
សេវាទាំងអស់រង់ចាំបម្រើភ្ញៀវដើរចូលគ្រប់ប្រភេទ។
សូមអ៊ីម៉ែលៈ cambodia@plaza-network.com សម្រាប់ការសាកសួរនិងការកក់បន្ថែម។
ទីតាំង: Plaza Premium Lounge
Mezzanine Floor, ការចេញដំណើរអន្តរជាតិ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ម៉ោងធ្វើការ: 05:00AM – 01:00AM រាល់ថ្ងៃ
ទំនាក់ទំនង: +855 23 862 820
Email: cambodia@plaza-network.com
Website: www.plaza-network.com