-
បញ្ជរព័ត៌មាន
យើងខ្ញុំរីករាយក្នុងការជួយលោកអ្នកចំពោះរាល់ចម្ងល់អំពីសុខូបត្ថម្ភវត្ថុនៅអាកាសយានដ្ឋានយើងខ្ញុំ នៅបញ្ជរព័ត៌មានក្នុងស្ថានីយចុះឈ្មោះ។
-
កញ្ចប់អីវ៉ាន់ធំពេក
ពេលចុះឈ្មោះ
ប្រសិនបើលោកអ្នកមានអីវ៉ាន់ដែលមានទំហំលើសស្តង់ដា លោកអ្នកនឹងត្រូវបានភ្នាក់ងារចុះឈ្មោះណែនាំឱ្យទៅកាន់កន្លែងឆែកឆេរអីវ៉ាន់លើសទំហំ។ សូមកុំភ្លេចសាកសួរក្រុមហ៊ុនអាកាសចរណ៍របស់លោកអ្នកជាមុនសិនអំពីទំហំកញ្ចប់អីវ៉ាន់ដែលអាចដាក់តាមយន្តហោះបាន។ -
សេវារុំកញ្ចប់អីវ៉ាន់
Seal & Go ការពារវ៉ាលីឬឥវ៉ាន់របស់អ្នកពីការហើប បែកបាក់ ឬបាត់។ ឥវ៉ាន់របស់លោកអ្នកនឹងត្រូវបានរុំដោយការយកចិត្តទុកដាក់បំផុតដោយប្រើក្រដាសរុំដែលមានគុណភាពខ្ពស់។ រាល់ការវេចខ្ចប់ឥវ៉ាន់មានភ្ជាប់មកជាមួយនូវFree Seal & Traceសម្រាប់តាមដានវ៉ាលីឬឥវ៉ាន់របស់អ្នក។ ក្រៅពីការវេចខ្ចប់ឥវ៉ាន់ Seal & Go ក៏ផ្តល់ជូននូវឧបករណ៍សុវត្ថិភាពនិងឧបករណ៍សម្រាប់ការធ្វើដំណើរប្រកបដោយផាសុកភាពនិងងាយស្រួលដូចជាខ្នើយធ្វើដំណើរ សោរនិងស្លាកវ៉ាលី។ ម៉ោងធ្វើការ៖ ៥: ០០-២២: ៣០ (ឬជើងហោះហើរចុងក្រោយ) សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យមើលគេហទំព័រនិង / ឬទំព័រហ្វេសប៊ុករបស់ពួកគេ៖
បន្ទប់ភ្ញៀវធុរកិច្ច
បន្ទប់ភ្ញៀវធុរកិច្ចស្ថិតក្រោមការគ្រប់គ្រងរបស់ផ្នែក Plaza Premium Lounge ដែលជាយីហោមួយមានកិត្តិនាមលើពិភពលោក។ ផ្នែកខាងក្នុងបន្ទប់នេះត្រូវបានតុបតែងដោយអ្នកជំនាញរចនាល្បីមកពីហុងកុង ឈ្មោះ Kinney Chan នៃក្រុមហ៊ុន KCA Associates។ បន្ទប់ប្រណីតនេះផ្តល់សេវាលំដាប់កំពូលដែលក្នុងនោះមានអាហារប៊ូហ្វេច្រើនមុខពេញមួយថ្ងៃ និងភេសជ្ជៈល្បីៗ និងការសម្របសម្រួលធុរកិច្ច និងសេវាម៉ាស្សាថែមទៀតផង។
អ្នកដំណើរដែលមានសិទ្ធិប្រើសេវានេះ (អាស្រ័យតាមក្រុមហ៊ុនអាកាសចរណ៍) ត្រូវ៖
- ជាអ្នកដំណើរជិះកៅអីចំណាត់ថ្នាក់ធុរកិច្ច ឬកៅអីចំណាត់ថ្នាក់លេខ១
- មានកាតសមាជិកក្រុមហ៊ុនអាកាសចរណ៍ប្រភេទមាស និងផ្លាទីន
- មានកាតឥណទាន VIP (ត្រូវផ្ទៀងផ្ទាត់ជាមួយធនាគាររបស់លោកអ្នក)
លោកអ្នកអាចចូលប្រើបន្ទប់នេះក្នុងនាមជាភ្ញៀវមិនបានកក់មុនដែរ ក្នុងអត្រាតម្លៃដូចខាងក្រោមនេះ
កញ្ចប់ប្រើប្រាស់បន្ទប់រង់ចាំ តម្លៃ(ដុល្លារអាមេរិក) ២ម៉ោង (រាប់បញ្ចូលការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដែលបានកំណត់ជូន) 39 ៥ម៉ោង (រាប់បញ្ចូលការប្រើប្រាស់ដោយឥតគិតថ្លៃនូវសេវាដែលបានកំណត់ជូន) 55 ការបញ្ចុះតម្លៃ 30% សម្រាប់កុមារដែលមានអាយុពី 2-11 ឆ្នាំ បន្ទប់ VIP ២ម៉ោង (អតិបរមា ៦នាក់) 264 ម៉ោងបន្ថែម 121 មនុស្សបន្ថែម 44 បន្ទប់ងូតទឹក បន្ទប់ងូតទឹកមានគ្រឿងសម្អាង និងភេសជ្ជៈ 17 ការព្យាបាលដោយម៉ាស្សា (សេវាដាច់ដោយឡែកពីកន្លែងអ្នកអាចបង់ថ្លៃបានសម្រាប់សារតែប៉ុណ្ណោះ) 15 នាទីម៉ាស្សាខ្នងនិងម៉ាស្សាស្មា 13 20 នាទីម៉ាស្សាខ្នងនិងម៉ាស្សាស្មា 20 ការធ្វើលំហាត់ប្រាណជើង 15 នាទី 13 ការធ្វើលំហាត់ប្រាណជើង 20 នាទី 20 បន្ថែម 15 នាទី 11 - ទីកន្លែង: At International Departure (Near Boarding Gate 1 and Gate 2)
- ម៉ោងធ្វើការ: 6.00 am - midnight (or last flight)
- ព័ត៌មានទំនាក់ទំនង
- Email: cambodia@plaza-network.com
- Website: www.plazapremiumlounge.com
Wi-Fi
អាកាសយានដ្ឋានរបស់យើងសូមផ្តល់ជូនសេវា Wi-Fi ប្រើគ្មានកំណត់ដោយឥតគិតថ្លៃនៅក្នុងស្ថានីយអ្នកដំណើរមកដល់ និងស្ថានីយចេញដំណើរ។ ដើម្បីភ្ជាប់ សូម៖
១. បើក Wi-Fi ក្នុងទូរស័ព្ទ កុំព្យូទ័រ ឬអាយផែត របស់លោកអ្នក
២. ជ្រើសយកបណ្តាញ "VINCI Airports wifi" ហើយបើក Internet browser របស់លោកអ្នក
៣. បញ្ចូលអាសយដ្ឋានអ៊ីមែល និងឈ្មោះប្រទេសរបស់លោកអ្នក
បន្ទាប់ពីយល់ព្រមតាមខ្លឹមសារនិងលក្ខខណ្ឌរួចហើយ លោកអ្នកនឹងភ្ជាប់អ៊ិនធឺណិតបានដើម្បីបើកអ៊ីមែល ឬចូលទៅវេបសាយដែលលោកអ្នកត្រូវការតាមចិត្ត។បញ្ជរលក់សំបុត្រ
ទីតាំង: អគារស្ថានីយក្នុងស្រុក
សេវាប្តូររូបិយវត្ថុ
@ សាលពិនិត្យការចាកចេញ
បញ្ជរប្តូរប្រាក់របស់យើងទទួលយករូបិយវត្ថុគ្រប់ប្រភេទ។ បើចង់ដឹងអំពីអត្រាប្តូរប្រាក់ សូមចូលមើលវេបសាយរបស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ .បន្ទប់ជក់បារី
បន្ទប់ជក់បារីស្ថិតនៅក្នុងសាលរង់ចាំឡើងយន្តហោះ ទល់មុខច្រកទ្វារលេខ៩ និងលេខ១០ និងនៅស្ថានីយបណ្តោះអាសន្នក្នុងស្រុកនៅជាប់ហាង Senteurs D'Angkor.
គិលានដ្ឋាន
បើលោកអ្នកត្រូវការជំនួយផ្នែកពេទ្យ សូមទាក់ទងបញ្ជរព័ត៌មានក្នុងសាលចុះឈ្មោះអ្នកចេញដំណើរ។
ATM
ការចាកចេញជាអន្តរជាតិ (កន្លែងលើងជិះយន្តហោះ)
កន្លែងចាកចេញពីអន្តរជាតិ (កន្លែងសាធារណៈ)
ការចាកចេញក្នុងស្រុក (កន្លែងលើងជិះយន្តហោះ)
សេវាចាំទទួល និងបដិសណ្ឋារកិច្ច
ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Plaza Premium Lounge សេវានេះគឺដើម្បីផ្តល់បទពិសោធន៍ពិសេសរបស់អាកាសយានដ្ឋានជូនអ្នកដំណើរទាំងអស់។ ក្រុមទទួលស្វាគមន៍ដ៏ពោរពេញដោយមេត្រីភាពរង់ចាំបម្រើសេវាជានិច្ចដើម្បីធានាយ៉ាងណាឱ្យការធ្វើដំណើររបស់លោកអ្នកគ្មានភាពហត់នឿយ និងប្រព្រឹត្តទៅបានយ៉ាងរលូននៅអាកាសយានដ្ឋាន មិនថាពេលចេញដំណើរ ពេលមកដល់ ឬពេលឆ្លងកាត់នោះទេ។ សូមទុកឱ្យយើងខ្ញុំជួយលោកអ្នកពេលសម្រាកនៅក្នុងបន្ទប់រង់ចាំ ការរត់ការយកអីវ៉ាន់ចេញ និងកម្មវិធីទស្សនាផ្សេងៗទៀត។ សម្រាប់អ្នកដំណើរមកដល់ មន្ត្រីសេវាកម្មគយនឹងចាំទទួលភ្ញៀវនៅមាត់ទ្វារ ដោយមានលើកស្លាកសញ្ញាសរសេរឈ្មោះពីលើផង។ ពេលបានជួបហើយ មន្ត្រីនោះនឹងអមដំណើរភ្ញៀវទៅឆ្លងកាត់ការត្រួតពិនិត្យអន្តោប្រវេសន៍ យកអីវ៉ាន់ចេញ និងធ្វើការត្រួតពិនិត្យគយ មុននឹងជូនដំណើរភ្ញៀវទៅជួបភាគីចាំទទួល ឬទៅកាន់រថយន្តលីម៉ូហ្ស៊ីន ឬតាក់ស៊ីដែលកំពុងរង់ចាំ។ សម្រាប់ភ្ញៀវចេញដំណើរ មន្ត្រីសេវាកម្មគយរបស់យើងនឹងទៅជួបភ្ញៀវនៅក្នុងស្ថានីយចេញដំណើរ ដោយកាន់ស្លាកមានឈ្មោះសរសេរពីលើផង។ ពេលបានជួបគ្នាហើយ ភ្នាក់ងាររបស់យើងនឹងជូនភ្ញៀវទៅចុះឈ្មោះនៅបញ្ជរក្រុមហ៊ុនអាកាសចរណ៍ បន្ទាប់មក ទៅធ្វើការត្រួតពិនិត្យអន្តោប្រវេសន៍ រួចហើយ យើងនឹងជូនដំណើរភ្ញៀវទៅកាន់ច្រកទ្វារឡើងជិះរយន្តហោះ ឬទៅបន្ទប់ Plaza Premium Lounge ដើម្បីរង់ចាំដល់ម៉ោងឡើងយន្តហោះ។
សេវាកម្ម តម្លៃសេវា (ដុល្លារអាមេរិក) ១ ទៅ ៤នាក់ តម្លៃ៤០ដុល្លារក្នុងមួយសេវា ក្នុង១នាក់ ៥ ទៅ១០នាក់ តម្លៃ៣១ដុល្លារក្នុងមួយសេវា ក្នុង១នាក់ អត្រាតម្លៃទាំងអស់មានបញ្ចូលអត្រាពន្ធជាធរមានក្នុងស្រុករួចជាស្រេច។
សេវាទាំងអស់រង់ចាំបម្រើភ្ញៀវដើរចូលគ្រប់ប្រភេទ។
សូមអ៊ីម៉ែលៈ cambodia@plaza-network.com សម្រាប់ការសាកសួរនិងការកក់បន្ថែម។
ទីតាំង: Plaza Premium Lounge
Mezzanine Floor, ការចេញដំណើរអន្តរជាតិ
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
ម៉ោងធ្វើការ: 05:00AM – 01:00AM រាល់ថ្ងៃ
ទំនាក់ទំនង: +855 23 862 820
Email: cambodia@plaza-network.com
Website: www.plazapremiumlounge.com