-
Artisans D'Angkor
Souvenir shop- 06:00 AM - midnight
- International departure (after immigration & security check point)
សិប្បករអង្គរ ជាធុរកិច្ចសង្គមកម្ពុជាមួយ ដែលដំបូងឡើយ ត្រូវបានបង្កើតឡើងដើម្បីស្តារបេតិកភណ្ឌវប្បធម៌ខ្មែរឱ្យរស់រានឡើងវិញ ដោយក្នុងនោះ គឺជួយពលរដ្ឋវ័យក្មេងនៅជនបទឱ្យមានការងារធ្វើនៅជិតភូមិស្រុករបស់ខ្លួន។ សូមអញ្ជើញមកទស្សនានិងស្វែងយល់អំពីសិល្បៈនិងសិប្បកម្មប្រពៃណីខ្មែរ។
-
Claycult
Souvenir Shop- 06:00AM - Last flight
- Departure
Claycult Cambodia offers, discerning ladies, a range of exquisite necklaces, bracelets and earrings in addition to ceramic beads. Our ceramic beads are offered in bulk and for wholesale for jewellery manufacturers.
-
Dufry Cambodia
Shop- 06:00 AM - midnight (until last flight)
- (1) International departure (after immigration & security check point); (2) International arrival (after immigration)
ហាង Dufry Cambodia មានលក់ផលិតផលយីហោល្បីៗជាច្រើន រួមមានគ្រឿងសម្អាង និងផលិតផលថែរក្សាស្បែក ទឹកអប់ នាឡិកា គ្រឿងអលង្ការនិងគ្រឿងបន្លាស់អលង្ការ គ្រឿងផ្អែម និងសុរា។ ជាមួយបុគ្គលិកមានជំនាញអាជីពរបស់យើងនៅរង់ចាំបម្រើ អតិថិជនពិតជានឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបានពីការទិញទៅនិញឥតគិតពន្ធទាំងនេះ។
-
Hard Rock
Clothes & fashion- 06:00AM - last flight
- International Departure (after immigration & security checkpoint)
ទំនិញរបស់យីហោ Hard Rock International ដណ្តើមបានឋានៈស្ទើរតែប្រៀបបាននឹងការគោរពបូជា សម្រាប់អតិថិជនជាច្រើននៅទូទាំងពិភពលោក។ វត្ថុដែលផលិតក្រោមយីហោនេះ រួមទាំងទំនិញម៉ូតផង បានក្លាយជារបស់អនុស្សាវរីយដ៏មានឥទ្ធិពលនៃបទពិសោធន៍តន្រ្តីរ៉ក់ នៅគ្រប់ហាងដែលមានស្លាក Hard Rock នៅគ្រប់ទីកន្លែង។ មានហាងទំនើបតិចណាស់ដែលល្បីយឈ្មោះហើយងាយគេស្គាល់ដូចឡូហ្គោរបស់ហាងកាហ្វេ Hard Rock Cafe ដែលគេច្រើនយកទៅបោះពុមុ្ពលើអាវយឺត មួក និងអាវរងារពាក់នៅពាសពេញពិភពលោក។ ហាង Rock Shop ជាហាងផ្តល់បទពិសោធន៍ពិសេសគ្មានពីររបស់សណ្ឋាគារ Hard Rock ដែលប្រមូលផ្តុំដោយសមុច្ច័យទំនិញច្រើនមុខ ដូចជាសំលៀកបំពាក់ សម្ភារប្រើប្រាស់ និងវត្ថុអនុស្សាវរីយរបស់តន្រ្តីរ៉ក់ ជាដើម។ វត្ថុ ដែលលោកអ្នកទិញពីហាងនេះគឺនៅតែជាការរំឭកអនុស្សាវរីយនៃពេលវេលាដែលលោកអ្នកបានចំណាយជាមួយយើងខ្ញុំ។ រាល់ហាងទំនិញយីហោ Hard Rock ដែលលោកអ្នកបានចូល លោកអ្នកនឹងរំពឹងទទួលបានបទពិសោធន៍ពិសេសៗខុសៗគ្នា ពីព្រោះថាមិនមានហាងពីរណាដូចគ្នាបេះបិទនោះទេ។ សូមអញ្ជើញស្វែងរកមើលវត្ថុអនុស្សាវរីយជាឧបករណ៍តន្រ្តី កាដូ VIP និងវត្ថុពិសេសនៅតាមសណ្ឋាគារដែលលោកអ្នកស្នាក់នៅ។ ឥឡូវនេះ លោកអ្នកបានជ្រាបខ្លះៗហើយអំពីប្រវត្តិសណ្ឋាគារ Hard Rock របស់យើងហើយ ដឹងពីប្រវត្តិខ្លះៗដ៏អស្ចារ្យរបស់យើង និងដឹងពីរបៀបរស់នៅដែលនឹងស្ថិតស្ថេរតទៅជារៀងរហូត។
-
Relay
Travel conveniences- 06:30 AM – last flight
- International departure (after immigration & security check point)
Relay ជាឈ្មោះរបស់ក្រុមហ៊ុនមួយមានឈ្មោះបោះសំឡេងទូទាំងពិភពលោក មានឯកទេសខាងការផ្តល់សេវាសម្រួលសម្រាប់ការធ្វើដំណើរ ហើយតែងមានវត្តមាននៅតាមអាកាសយានដ្ឋាននិងស្ថានីយរង់ចាំការធ្វើដំណើរផ្លូវឆ្ងាយ។ ជាមួយនឹងវត្តមានរបស់សេវានេះនៅតាមអាកាសយានដ្ឋាននិងស្ថានីយធ្វើដំណើរ អ្នកដំណើរអាចរកឃើញ ជាវបានយ៉ាងរហ័សនិងងាយស្រួល នូវផលិតផល និងសេវានានាដែលកាន់តែជួយធ្វើឱ្យបទពិសោធន៍នៃការធ្វើដំណើររបស់ពួកគេកាន់តែល្អដូចដែលយីហោនេះសរសេរថា៖ ជាមួយវត្តមាននៅតាមអាកាសយានដ្ឋាននិងស្ថានីយរថភ្លើងរាប់រយជុំវិញពិភពលោក Relay គឺជាសញ្ញាពិសេសនៅក្នុងការធ្វើដំណើរ ដោយផ្តល់ជូននូវផលិតផលនិងសេវាតាមជម្រើសស្របតាមសេចក្តីត្រូវការដែលនឹងធ្វើឱ្យការធ្វើដំណើររបស់លោកអ្នកកាន់តែមានភាពងាយស្រួល និងសម្បូរបែប។
-
Senteurs D'Angkor
Personal care, home scents & souvenirs- 06:00 AM - midnight (until last flight)
- International departure (after immigration & security check point)
បង្កើតឡើងនៅឆ្នាំ១៩៩៨ យីហោនេះមានហាងពីរក្នុងក្រុងសៀមរាប និងពីរទៀតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប គឺមួយនៅក្នុងស្ថានីយចេញដំណើរក្នុងស្រុក និងមួយទៀតក្នុងស្ថានីយចេញដំណើរអន្តរជាតិ។ ហាងមានដាក់លក់ផលិតផលក្នុងស្រុកជាច្រើនមុខ ដូចជាគ្រឿងអប់ក្លិនខ្លួន ក្លិនសម្រាប់គេហដ្ឋាន ប្រេងម៉ាស្សា ទៀនមានក្លិន កាហ្វេ តែ ម្រេច សាប៊ូ និងវត្ថុអនុស្សាវរីយផ្សេងៗទៀត។
-
Smateria
Bags and accessories- 06:00AM - Last flight
- International Departure
Smateria uses the most common recycled materials to create products that are useful, attractive and innovative from. You can find gorgeous new fashion accessories with Italian design and Khmer craftsmanship here.
-
Soma Souvenir
Souvenir shop- 06:00 AM - midnight (until last flight)
- International departure (after immigration & security check point)
សម្រាប់អ្នកដែលចង់បានផ្កាដែលឆ្លុះបញ្ចាំងអំពីគំនិតនិងអារម្មណ៍ មិនថាសម្រាប់យកទៅដាក់លម្អក្នុងផ្ទះ ឬការិយាល័យ ឬសម្រាប់ជូនមនុស្សជាទីស្រឡាញ់របស់លោកអ្នកនោះទេ Soma Souvenir ជាកន្លែងដែលលោកអ្នកត្រូវទៅ។
-
U-Care Pharma
Pharmacy & cosmestics- 06:00 AM - midnight (until last flight)
- International departure (after immigration & security check point)
U-Care Pharma តាំងពីឆ្នាំ២០០៤មក ជាហាងឱសថលក់ផលិតផលថែទាំសុខភាពនិងសម្ផស្ស។ ហាងនីមួយៗរបស់យើងមានពីរផ្នែក គឺផ្នែកឱសថដែលចាត់ចែងដោយឱសថការីជំនាញ និងផ្នែកគ្រឿងសម្អាង ដែលចាត់ចែងដោយអ្នកលក់មានជំនាញផ្នែកគ្រឿងសម្អាង។
-
Burger King
Restaurant- 06:30 AM - last flight
- International departure (after immigration & security, Gate 6)
ក្រុមហ៊ុនហែមប៊ឺហ្គឺរដែលមានបណ្តាញច្រើនលំដាប់ទីពីរលើពិភពលោក ពេលនេះបានមកដល់អាកាសយានដ្ឋានសៀមរាបហើយ។ HOME OF THE WHOPPER® បម្រើអតិថិជននូវប៊ឺហ្គឺរដែលផ្សំដោយគ្រឿងផ្សំ និងរបៀបធ្វើមានគុណភាព បទពិសោធន៍នៃការពិសារជាលក្ខណៈគ្រួសារយ៉ាងសប្បាយរីករាយ ដែលជាអត្តសញ្ញាណនាំឱ្យយីហោរបស់យើងទទួលបានជោគជ័យជាង ៦០ឆ្នាំ មកហើយ។
Burger King -
Coffee Club
Coffee shop- 06:00 AM - last flight
- International departure (after immigration & security, Gate 5-6)
The Coffee Club ពិតមែនហើយ! តាំងពីឆ្នាំ១៩៨៩មក ហាងយើងជាកន្លែងជួបជុំមិត្តភក្ដិ គ្រួសារ និងមិត្តរួមការងារ។ នៅទីនេះលោកអ្នកនឹងទទួលបានអាហារ សេវា និងកាហ្វេមានរសជាតិល្អឥតខ្ចោះ។ ដូច្នេះ ហេតុអ្វីចាំបាច់ទៅជួបគ្នានៅកន្លែងផ្សេង?
-
Dairy Queen
-
Dim Sum Emperors
Restaurant- 06:30 AM – last flight
- International departure (after immigration & security, Gate 7-8)
Dim Sum ជាហាងអាហារប្រពៃណីចិនមួយដែលមានប្រភពកំណើតក្នុងហាងតែចិន Yum Cha។ វាជាអាហារដែលពេញនិយមនៅប្រទេសចិន និងនៅជុំវិញពិភពលោក ពីព្រោះវាមានទំហំតូច ញាត់ដោយសាច់តិចៗ ហើយគេច្រើនតែទទួលទានជាក្រុមគ្រួសារនៅតាមហាងតែចិន។ ទីនេះមានបម្រើជូនអាហារស្រាលៗពេញមួយថ្ងៃ ចាប់តាំងពីអាហារពេលព្រឹក អាហារសម្រន់ អាហារថ្ងៃត្រង់ តែថ្ងៃរសៀល អាហារពេលល្ងាច ឬអាហារសម្រន់ពេលយប់។
-
FCC
Coffee shop- 06:30 AM - last flight
- International departure (after immigration & security, Gate 3-4)
ចាប់តាំងពីថ្ងៃដំបូងនៅភ្នំពេញ និងនៅសៀមរាប ហាង FCC បានក្លាយជាទីជួបជុំពេញនិយមសម្រាប់អ្នកធ្វើដំណើរបែបផ្សងព្រេង ភ្ញៀវក្នុងស្រុក និងភ្ញៀវអន្តរជាតិ។ ជាមួយនឹងអាហារ និងភេសជ្ជៈដ៏ឆ្ងាញ់ពិសា ទីនេះជាកន្លែងសម្រាប់ជួប ចែករំលែកព័ត៌មាន និទានរឿងរ៉ាវ ឬសម្រាប់សម្រាកនិងលំហែអារម្មណ៍។
-
Starbucks Coffee
Coffee shop- 04:00 AM - last flight
- International departure (public concourse & check-in area)
បទពិសោធន៍កាហ្វេ Starbucks គឺពិតជាពិសេសគ្មានពីរ ដោយបម្រើតែផលិតផលមានគុណភាពខ្ពស់បំផុតតែប៉ុណ្ណោះ។ ហាងនេះត្រូវបានរចនាឡើងទៅតាមអត្ថន័យក្នុងស្រុក បង្ករលក្ខណៈងាយស្រួលឱ្យអ្នកមកអង្គុយពិសារកាហ្វេជិតៗគ្នាមានទំនាក់ទំនងជាមួយគ្នាលឿន។
-
Taste of Asia
Restaurant- 06:30 AM - last flight
- International departure (after immigration & security, Gate 7-8)
រសជាតិចម្រុះអាស៊ី! មានតាំងពីរសជាតិពេញនិយមក្នុងស្រុក រហូតដល់រស់ជាតិចិន ម៉ាឡេ សិង្ហបុរី និង ថៃ ហាងរបស់យើងផ្ដល់ជូននូវម្ហូបអាហារអាស៊ីយ៉ាងងាយស្រួល។ មុខម្ហូបដែលអតិថិជនរបស់យើងចូលចិត្តជាងគេគឺ អាម៉ុក បាយសាច់មាន់ស្ទីលហៃណាន តុំយ៉ាំគួងរសជាតិបែបថៃ និងស៊ុបវ៉ុនក្តៅៗ។
-
Yoshinoya
Restaurant- 06:30 AM - last flight
- International departure (after immigration & security, Gate 7-8)
ហាងបាយសាច់គោ Gyudon ដែលមានវ័យចំណាស់ជាងគេលើពិភពលោកបានមកដល់កម្ពុជាហើយ! មុខម្ហូបនេះត្រូវបានបង្កើតឡើងកាលពីជាងមួយសតវត្សរ៍មុន ដោយយកតាមឈ្មោះស្រុកកំណើតរបស់ស្ថាបនិក។ Yoshino’s House បានក្លាយទៅជាហាងពេញនិយមដើម្បីពិសារអាហារចម្អិនភ្លាមៗ ហើយលឿន។